បានដឹង​ច្បាស់​ ​នូវ​អរិយសច្ច​ធម៌​ហើយ​ ​បាន​ចុះចិត្តស៊ប់​ ​ក្នុង​អរិយសច្ច​ធម៌​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​ប្រាស​ចេញពី​សេចក្តី​ងឿងឆ្ងល់​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិនបាន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​ ​នៃ​ព្រះ​សាស្តា​ ​ក៏បាន​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ផ្ងារ​ឡើង​ ​នូវ​ភាជន៍​ដែលគេ​ផ្កាប់​ចុះ​ ​ឬ​បើក​ឡើង​ ​នូវ​វត្ថុ​ដែល​កំបាំង​ ​ឬ​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងផ្លូវ​ ​ឬ​ទ្រោល​បំភ្លឺ​ប្រទីប​ប្រេង​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ពួក​ជន​ដែល​មាន​ចក្ខុ​ ​នឹង​បានឃើញ​នូវ​រូប​ទាំងឡាយ​ ​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​សំដែង​ដោយ​អនេកបរិយាយ​ ​ក៏​ដូច្នោះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងឡាយ​នេះ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ម្ចាស់​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ថា​ ​ជាទី​រលឹក​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ចាំទុក​នូវ​យើងខ្ញុំ​ថា​ ​ជា​ឧបាសក​ ​បាន​ដល់​នូវ​ព្រះរតនត្រ័យ​ ​ថា​ជាទី​រលឹក​ស្មើដោយ​ជីវិត​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ទៅ​។​
 ​[​៥០​]​ ​គ្រានោះ​ ​សោ​ណ​កោ​ឡិ​វិស​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំដែង​ហើយ​ ​យ៉ាង​ណាៗ​ ​អាត្មាអញ​ក៏បាន​ដឹង​ជាក់​ ​បុគ្គល​ដែល​នៅ​គ្រប់គ្រង​រក្សា​ផ្ទះ​នេះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​
ថយ | ទំព័រទី ១៥៩ | បន្ទាប់