ក៏​មាន​ព្រះ​ឱង្ការ​ហៅ​មហាមាត្យ​ម្នាក់​ ​ជា​អ្នក​សម្រេច​រាជការ​ទាំងពួង​ថា​ ​ម្នាល​នាយ​ ​អារាមិកជន​ណា​ ​ដែល​អញ​ទទួល​ថា​នឹង​ប្រគេន​ដល់​លោកម្ចាស់​ ​អារាមិកជន​នោះ​ ​តើ​អញ​បាន​ប្រគេន​ហើយ​ឬ​។​ ​មហាមាត្យ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះអង្គ​មិនទាន់​បាន​ប្រគេន​អារាមិកជន​ដល់​លោកម្ចាស់​នៅឡើយ​ទេ​។​ ​ព្រះបាទ​ពិម្ពិសារ​ទ្រង់​សួរ​ថា​ ​ម្នាល​នាយ​ ​តាំងពី​ថ្ងៃ​នោះ​ ​មកដល់​ឥឡូវនេះ​ ​តើ​យូរប៉ុន្មាន​រាត្រី​ហើយ​។​ ​មហា​មា្យ​នោះ​ ​បាន​រាប់​រាត្រី​ទាំងឡាយ​ ​(​ឃើញ​)​ ​ហើយក៏​ក្រាបបង្គំទូល​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ក្នុង​ពេលនោះ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​(​បើ​គិត​តាំងពី​ថ្ងៃ​នោះ​ ​ដល់​មក​ថ្ងៃនេះ​)​ ​ចំនួន​ប្រាំ​រយ​រាត្រី​ហើយ​។​ ​ស្តេច​ទ្រង់​មាន​ព្រះ​ឱង្ការ​ថា​ ​ម្នាល​នាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកឯង​ប្រគេន​អារាមិកជន​ប្រាំ​រយ​នាក់​ ​ដល់​លោកម្ចាស់​ចុះ​។​ ​មហាមាត្យ​នោះ​ ​ទទួល​ស្តាប់​ព្រះ​ឱង្ការព្រះ​បាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​ប្រគេន​អារាមិកជន​ប្រាំ​រយ​នាក់​ដល់​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​។​ ​(​ចាប់​ដើម​ពីនោះ​មក​)​ ​ស្រុក​ ​(​នោះ​)​ ​ក៏​តាំងនៅ​ជា​ស្រុក​មួយ​ដោយឡែក​។​ ​ពួក​ជន​ក៏​ហៅ​ស្រុក​នោះ​ថា​ ​អារាមិក​គ្រាម​ខ្លះ​ ​បិ​លិ​ន្ទវ​ច្ឆ​គ្រាម​ខ្លះ​។​
 [​៩៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ជា​ជីតុន​(​១​)​ ​ក្នុង​ស្រុក​នោះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ស្លៀក​ស្បង់​ ​អំពី​ព្រឹក​
​(​១​)​ ​ជា​អ្នក​ធ្លាប់​ចូល​ទៅមក​ក្នុង​ត្រកូល​។​
ថយ | ទំព័រទី ២៤៩ | បន្ទាប់