មាស​សុទ្ធ​។​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ថ្វាយព្រះពរ​សួរ​ថា​ ​បពិត្រមហារាជ​ ​មាស​ច្រើនម្ល៉េះ​នេះ​ ​តើ​ព្រះអង្គ​បាន​មក​ពីណា​។​ ​ព្រះបាទ​ពិម្ពិសារ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​មាស​នេះ​ខ្ញុំ​ដឹង​ហើយ​ ​នេះ​ជា​ឥទ្ធានុភាព​របស់​លោកម្ចាស់​ទេតើ​ ​មាន​បន្ទូល​ដូច្នោះ​ហើយ​ ​ក៏​ឲ្យ​គេ​ដោះលែង​ត្រកូល​អារាមិកជន​នោះ​ទៅ​។​
 [​៩៥​]​ ​ពួក​មនុស្ស​បានឮ​ដំណឹង​ថា​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​សំដែង​ឥទ្ធិ​បាដិហារ្យ​ ​ជា​ឧត្តរិមនុស្ស​ធម្ម​ ​ដល់​បរិសទ្យ​ ​ព្រមទាំង​ស្តេច​ហើយ​ ​ក៏​មានចិត្ត​ត្រេកអរ​ជ្រះថ្លា​ ​នាំគ្នា​យក​ភេសជ្ជៈ​ទាំង៥​ ​គឺ​ទឹកដោះ​រាវ១​ ​ទឹកដោះខាប់១​ ​ប្រេង១​ ​ទឹកឃ្មុំ១​ ​ស្ករអំពៅ១​ ​មក​ប្រគេន​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​។​ ​ឯ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​បានលាភ​មក​ហើយ​ ​ក៏​តែង​ចាត់ចែង​បណ្តា​ភេសជ្ជៈ​ទាំង៥​ ​ភេសជ្ជៈ​ណាមួយ​ ​ដែល​លោក​បាន​មកៗ​ ​(​នោះ​)​ ​ដល់​បរិសទ្យ​ជា​ធម្មតា​។​ ​ចំណែកខាង​បរិសទ្យ​របស់​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​នោះ​ ​ជា​មនុស្ស​ល្មោភ​ច្រើន​ ​តែង​យក​ភេសជ្ជៈ​ទាំងអម្បាល​ម៉ាន​ ​ដែល​ខ្លួន​បាន​មកៗ​ ​ទុកដាក់​ពេញ​ថ្លាង​ខ្លះ​ ​ពេញ​ក្អម​ខ្លះ​ ​ពេញ​សម្ព​ត់​តម្រងទឹក​ខ្លះ​ ​ពេញ​ថង់​ខ្លះ​ ​ហើយ​ព្យួរ​ទុ​ក​រាល់​ៗ​បង្អួច​។​ ​ភេសជ្ជៈ​ទាំងនោះ​ហៀរហូរ​កំពប់​ខ្ចាយ​។​ ​កុដិ​ក៏​ដេរដាស​ដោយ​ពួក​កណ្តុរ​។​ ​ពួក​មនុស្ស​ដើរទៅ​កាន់​វិហារ​ចារិក​ ​បានឃើញ​ហើយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​
ថយ | ទំព័រទី ២៥៣ | បន្ទាប់