ក៏​បាត់​អាពាធ​កើតអំពី​ខ្យល់​ក្នុង​ពោះ​នោះ​ទៅ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ឈឺ​ ​ឆាន់​ថ្នាំ​ឈ្មោះ​លោណ​សោ​ចិរ​កៈ​ ​(​នោះ​)​ ​បាន​តាម​សប្បាយ​ ​ឲ្យ​ភិក្ខុ​មិន​ឈឺ​ ​ឆាន់​ថ្នាំ​លាយ​ទឹក​ ​ដោយ​វិធី​ប្រើប្រាស់​ដូច​ទឹក​ ​(​មាន​ទឹក​ផ្លែស្វាយ​ជាដើម​)​ ​បាន​។​
 [​៩៧​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ដោយលំដាប់​ ​បាន​ដល់ទៅ​ក្រុង​រាជគ្រឹះ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​វត្ត​វេឡុ​វន​ ​កលន្ទក​និវាប​ស្ថាន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​នោះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អាពាធ​កើតអំពី​ខ្យល់​ក្នុង​ព្រះ​ឧទរ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​គិតថា​ ​កាល​អំពី​មុន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អាពាធ​កើតអំពី​ខ្យល់​ក្នុង​ព្រះ​ឧទរ​ ​ទ្រង់​បាន​សះស្បើយ​ទៅវិញ​ ​ព្រោះ​(​សោយ​)​ ​បបរ​ឈ្មោះ​តេ​ក​ដុលា​(​១​)​ ​(​លុះ​គិត​ដូច្នោះ​ហើយ​)​ ​ក៏​សូម​ល្ង​ខ្លះ​ ​អង្ករ​ខ្លះ​ ​សណ្តែកបាយ​ខ្លះ​ ​(​បាន​ហើយ​)​ ​ទុក​ខាងក្នុង​អកប្បិយ​កុដិ​ដោយខ្លួនឯង​ ​ចំអិន​ខាងក្នុង​អកប្បិយ​កុដិ​ដោយខ្លួនឯង​ ​ទើប​បង្អោន​ទៅ​ថ្វាយព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ក្រាបបង្គំទូល​ថា​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​នូវ​បបរ​ឈ្មោះ​តេ​ក​ដុលា​។​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ទ្រង់​ជ្រាប​នូវ​ហេតុ​ហើយ​សួរ​ក៏​មាន​ ​ទ្រង់​ជ្រាប​ហើយ​
​(​១​)​ ​បបរ​លាយ​ដោយ​របស់​បី​យ៉ាងគឺ​ ​ល្ង​ ​អង្ករ​ ​និង​សណ្តែក​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់