ព្រាហ្មណ៍​នោះ​ ​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធអង្គ​ ​ជា​ប្រធាន​ ​ដោយ​បបរ​ ​និង​នំ​មាន​រសផ្អែម​ជាច្រើន​ ​ដោយដៃ​របស់​ខ្លួន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​លោក​ប្រកែក​លែង​ទទួល​ទៀត​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​លាង​ព្រះ​ហស្ថ​ស្រេច​ ​លែង​លូក​ទៅ​ក្នុង​បាត្រ​ហើយ​ ​(​ព្រាហ្មណ៍​)​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រាហ្មណ៍​នោះ​ ​អង្គុយ​ក្នុង​ទៅ​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អានិសង្ស​បបរ​នេះ​មាន១០យ៉ាង​ ​អានិសង្ស​បបរ១០យ៉ាងនោះ​ ​តើ​ដូចម្តេច​ ​គឺ​បុគ្គល​អ្នកឲ្យ​បបរ​ ​ឈ្មោះថា​ ​ឲ្យ​អាយុ១​ ​ឲ្យ​ពណ៌​សម្បុរ១​ ​ឲ្យ​សេចក្តី​សុខ១​ ​ឲ្យ​កំលាំង​កាយ១​ ​ឲ្យ​ប្រាជ្ញា១​ ​បបរ​ដែល​បុគ្គល​ហុត​ទៅ​ហើយ​ ​រមែង​ហាមឃាត់​សេចក្តី​ឃ្លាន១​ ​បន្ទោបង់​សេចក្តី​ស្រេក១​ ​ញុំាង​ខ្យល់​ឲ្យ​ដើរទៅ​ស្រួល១​ ​ញុំាង​សរសៃ​ឲ្យ​ស្អាត១​ ​ញុំាង​អាហារ​ថ្មី​ដ៏​សេសសល់​ឲ្យ​រលួយ១​ ​ម្នាល​ព្រាហ្មណ៍​ ​អានិសង្ស​បបរ​មាន១០យ៉ាងនេះ​ឯង​។​ ​
 ​[​១១០​]​ ​ជន​ណា​បាន​ឲ្យ​បបរ​ដោយ​គោរព​ ​ដល់​ពួក​សមណៈ​ ​ដែល​ជា​អ្នក​សង្រួម​ ​អ្នក​បរិភោគភោជន​ដែល​អ្នកដទៃ​ឲ្យ​ ​ក្នុង​កាល​ដ៏​គួរ​ ​(​ជន​នោះ​)​ ​ឈ្មោះថា​ ​ឲ្យ​នូវ​ហេតុ​នៃ​អានិសង្ស​ទាំង១០យ៉ាងគឺ​ ​អាយុ១​ ​ពណ៌​សម្បុរ១​ ​សេចក្តី​សុខ១​ ​កំឡាំង​កាយ១​ ​ប្រាជ្ញា​របស់​បុគ្គល​នោះ​តែង​កើតឡើង១​
ថយ | ទំព័រទី ២៨៧ | បន្ទាប់