និង​នំ​មាន​រសផ្អែម​ ​ឆ្អែត​ពី​ព្រឹកព្រហាម​ហើយ​ ​លុះ​ទៅ​ឆាន់​ក្នុង​រោង​ភត្ត​ទៀត​ ​ក៏​មិនបាន​ឆ្ងាញ់​ពីសា​។​ ​សម័យ​នោះ​ឯង​ ​មាន​មហាមាត្យ​ម្នាក់​ ​ជា​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​ ​(​មិនទាន់​មុតមាំ​)​ ​បាន​និមន្ត​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ទុក​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​លំដាប់នោះ​ ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​គួរ​អាត្មាអញ​តាក់តែង​ចង្ហាន់​សាច់​ ​ចំនួន១២៥០សម្រាប់​ ​(​ឲ្យ​ល្មម​)​ ​ដល់​ភិក្ខុ១២៥០រូប​ ​ហើយ​ប្រគេន​ចង្ហាន់​សាច់​មួ​យស​ម្រាប់​ៗ​ ​ដល់​ភិក្ខុ​មួយ​រូប​ៗ​។​ ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ក៏បាន​តាក់តែង​ខាទនីយ​ភោជ​នីយៈ​ ​ដ៏​ឧត្តម​ ​និង​ចង្ហាន់​សាច់១២៥០សម្រាប់​ ​ហើយក៏​ប្រើ​បម្រើ​ឲ្យ​ទៅ​ក្រាបបង្គំទូល​ពេល​ឆាន់​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពេលនេះ​ល្មម​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ពេលព្រឹក​ព្រហាម​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ស្បង់​ ​ហើយ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​យាង​ទៅកាន់​ផ្ទះ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​លុះ​យាង​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​រៀបចំ​ថ្វាយ​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​។​ ​ឯ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​បាន​អង្គាស​ពួក​ភិក្ខុ​ក្នុង​រោង​ភត្ត​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ចូរ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់