[​១១៩​]​ ​សម័យ​នោះ​ឯង​ ​មហាមាត្យ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ១​ ​វស្សការៈ១​ ​នាំគ្នា​កសាង​ក្រុង​ក្នុង​បា​ដ​លិ​គ្រាម​ ​ដើម្បីនឹង​ការពារ​ពួក​រាជត្រកូល​ ​ដែល​នៅក្នុង​ដែន​វជ្ជី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តើន​ឡើង​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ហើយ​ទ្រង់ទត​ដោយ​ទិព្វចក្ខុ​ ​ដ៏​ស្អាត​កន្លង​លើស​ចក្ខុ​របស់​មនុស្ស​ ​បានឃើញ​ពួក​ទេវតា​ជាច្រើន​កំពុង​គយគន់​មើលទៅ​កន្លែង​សង់ផ្ទះ​ ​ក្នុង​បា​ដ​លិ​គ្រាម​។​ ​ទេវតា​មាន​សក្តិ​ធំ​ ​គយគន់​មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ស្តេច​ ​និង​រាជមហាមាត្យ​ ​ដែល​មាន​សក្តិ​ធំ​ទាំងឡាយ​ ​ក៏​បង្អោន​ទៅ​ដើម្បីនឹង​កសាង​លំនៅ​ក្នុង​ប្រទេស​នោះ​ដែរ​ ​ទេវតា​មាន​សក្តិ​ជា​កណ្តាល​ ​គយគន់​មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ស្តេច​ ​និង​រាជមហាមាត្យ​ ​ដែល​មាន​សក្តិ​ជា​កណ្តាល​ទាំងឡាយ​ ​ក៏​បង្អោន​ទៅ​ដើម្បីនឹង​កសាង​លំនៅ​ក្នុង​ប្រទេស​នោះ​ដែរ​ ​ទេវតា​មាន​សក្តិ​ទាប​ ​គយគន់​មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ស្តេច​ ​និង​រាជមហាមាត្យ​ ​ដែល​មាន​សក្តិ​ទាប​ទាំងឡាយ​ ​ក៏​បង្អោន​ទៅ​ដើម្បីនឹង​កសាង​លំនៅ​ក្នុង​ប្រទេស​នោះ​ដែរ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ ​ហើយ​ទ្រង់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​ជន​ពួក​ណា​ហ្ន៎​ ​គេ​សាង​ក្រុង​ក្នុង​បា​ដ​លិ​គ្រាម​។​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាមាត្យ​ក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​សាង​
ថយ | ទំព័រទី ៣០៧ | បន្ទាប់