ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក​ ​ដល់​ព្រះរតនត្រ័យ​ ​ជាទី​រលឹក​ស្មើដោយ​ជីវិត​ ​ក្នុង​កាល​មាន​ថ្ងៃនេះ​ជាដើម​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ជាមួយនឹង​ព្រះភិក្ខុ​សង្ឃ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​ ​(​ការ​ស្ងៀម​)​។​ ​លំដាប់នោះ​ ​មេ​ណ្ឌ​ក​គហបតិ​ ​ដឹង​ច្បាស់​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​មេ​ណ្ឌ​ក​គហបតិ​ ​ក៏​ឲ្យ​មនុស្ស​ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ ​ហើយ​ឲ្យ​អ្នកបម្រើ​ទៅ​ក្រាបបង្គំទូល​កាលគួរ​ ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ ​(​នេះ​)​ ​ជា​កាលគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ហើយ​ទ្រង់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​យាង​ចូល​ទៅកាន់​លំនៅ​របស់​មេ​ណ្ឌ​ក​គហបតិ​ ​លុះ​យាង​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​ហើយ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​វេលា​នោះ​ ​ប្រពន្ធ​ ​កូនប្រុស​ ​កូនប្រសា​ស្រី​ ​និង​ខ្ញុំប្រុស​របស់​មេ​ណ្ឌ​ក​គហបតិ​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ ​ដល់​ជន​ទាំងនោះ​ ​អនុបុព្វីកថា​នោះ​ ​ដូចម្តេច​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់