បរ​ប្ប​សា​ទក​ត្ថេ​រាប​ទាន ទី៤


 [៦៦] បុគ្គល​ណា ឃើញ​ព្រះសម្ពុទ្ធ មាន​សម្បុរ​ដូច​មាស ជា​ឧសភ​បុរស ជា​វីរបុរស​ប្រសើរ ទ្រង់​ស្វែងរក​នូវ​គុណធម៌​ដ៏​ធំ មានជ័យ​ជំនះ​ហើយ នឹង​ខាន​ជ្រះថ្លា​ម្តេច​បាន។ ភ្នំ​ហិមពាន្ត មាន​ប្រមាណ​មិនបាន និង​សមុទ្រ​សាគរ គេ​ឆ្លង​បាន​ដោយ​ក្រ យ៉ាងណាមិញ ឈាន​របស់​ព្រះពុទ្ធ ក៏​យ៉ាងនោះ​ដែរ បុគ្គល​ឃើញ​ហើយ នឹង​ខាង​ជ្រះថ្លា​ម្តេច​បាន។ ផែនដី​មាន​ប្រមាណ​មិនបាន របៀប​ផ្កាឈើ​ក្នុង​ព្រៃ​ដ៏​ត្រកាល យ៉ាងណាមិញ សីល​របស់​ព្រះពុទ្ធ ក៏​យ៉ាងនោះ​ដែរ បុគ្គល​ណា​ឃើញ​ហើយ នឹង​ខាន​ជ្រះថ្លា​ម្តេច​បាន។ អាកាស​មិន​ញាប់ញ័រ​ដោយ​ផ្លូវ​ខ្យល់ បុគ្គល​រាប់​មិនបាន យ៉ាងណាមិញ ញាណ​របស់​ព្រះពុទ្ធ ក៏​យ៉ាងនោះ​ដែរ បុគ្គល​ណា​ឃើញ​ហើយ នឹង​ខាន​ជ្រះថ្លា​ម្តេច​បាន។ ព្រាហ្មណ៍​ឈ្មោះ​សោ​នៈ សរសើរ​នូវ​ព្រះ​សិទ្ធត្ថៈ ជា​ព្រះពុទ្ធ​ប្រសើរ ព្រះអង្គ​ឈ្នះ​កិលេស​មារ ដោយ​គាថា​ទាំង ៤ នេះ​ហើយ
ថយ | ទំព័រទី ២៥៧ | បន្ទាប់