កិស​លយ​បូ​ជកត្ថេ​រាប​ទាន ទី៦


 [៩៦] គុម្ព​ផ្កា​របស់ខ្ញុំ​នៅក្នុង​ក្រុង​ទ្វារ​វតី ទាំង​អណ្តូង​ទឹក និង​ដើមឈើ ក៏​ដុះ​ក្នុង​ក្រុង​នោះ​ដែរ ព្រះ​សិទ្ធត្ថ​សម្ពុទ្ធ ទ្រង់​ឈ្នះ​មារ ទ្រង់​រឹងប៉ឹង​ដោយ​កម្លាំង​ព្រះអង្គ ព្រះ​សិទ្ធត្ថ​សម្ពុទ្ធ​នោះ ទ្រង់​អនុគ្រោះ​ចំពោះ​ខ្ញុំ និមន្ត​ទៅ​ឰដ៏​អាកាស។ ខ្ញុំ​គន់​រក​របស់​អ្វីមួយ​ដទៃ ដែល​គួរ​បូជា​ដល់​ព្រះមហេសី ស្រាប់តែ​ឃើញ​ត្រួយ​អសោក (ខ្ញុំ​កាច់) បោះ​ឡើង​ទៅ​ឰដ៏​អាកាស។ ត្រួយ​អសោក​ទាំងនោះ អណ្តែត​ទៅតាម​ក្រោយ​ព្រះសម្ពុទ្ធ ដែល​កំពុង​និមន្ត​ទៅ ខ្ញុំ​ឃើញ​ហេតុ​អស្ចារ្យ​នោះ​ហើយ សង្វេគ​ថា ឱហ្ន៎ ភាព​នៃ​ព្រះពុទ្ធ​ជា​ឧឡារិក​ណាស់។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ត្រួយ​អសោក ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២៧ អំពី​កប្ប​នេះ ខ្ញុំ​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​ឯកិស្សរៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១២៩ | បន្ទាប់