ឯកញ្ជ​លិ​យត្ថេ​រាប​ទាន ទី៥


 [១៧៥] ខ្ញុំ​បាន​ប្រគេន​ឱកាស ជាទី​នៅ​លើ​កម្រាល​ស្លឹកឈើ​ដែល​ខ្ញុំ​តាំង​ទុក ដល់​ព្រះ​សមណៈ (ព្រះនាម​តិស្សៈ) ទ្រង់​ស្វែងរក​នូវ​គុណ​ធំ កាល​គង់នៅ​ជិត​ដើម​ល្វា។ ខ្ញុំ​ផ្គង​អញ្ជលី ហើយ​ក្រាលកម្រាល​ផ្កា​ថ្វាយ​ព្រះ​តិ​ស្ស​សម្ពុទ្ធ ជាធំ​ជាង​សត្វ​ជើង​ពីរ ជាទី​ពឹង​នៃ​សត្វលោក ជាតា​ទិ​បុគ្គល។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​កម្រាល​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​កម្រាល។ ក្នុង​កប្ប​ទី ១៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ជាធំ​ជាង​ពួក​មនុស្ស ព្រះនាម​ឯក​អញ្ជលិ​កៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកញ្ជ​លិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកញ្ជ​លិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២១៣ | បន្ទាប់