ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សេចក្តី​សម្គាល់ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​សម្គាល់​ក្នុង​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ១៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​សេ្តច​ចក្រពត្តិ មាន​ព្រះនាម​សមិត​រាជ ទ្រង់​មាន​ព្យាយាម មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពុទ្ធ​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពុទ្ធ​សញ្ញ​កត្ថេ​រាប​ទាន។


មគ្គ​សញ្ញ​កត្ថេ​រាប​ទាន ទី៨


 [១៨] ពួក​សាវ័ក​របស់​ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​អ្នក​ត្រាច់​ទៅ​ក្នុង​ព្រៃ វង្វេងគ្នា​ក្នុង​ព្រៃធំ ដូចជា​មនុស្ស​ខ្វាក់។
ថយ | ទំព័រទី ២៦ | បន្ទាប់