បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះពក្កុលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
[៩៧] ភរិយារបស់ខ្ញុំ ធ្វើមរណកាលហើយ កូនប្រុសរបស់ខ្ញុំទៅកាន់ព្រៃស្មសានហើយ មាតា បិតា និងបងប្រុស គេដុតលើជើងថ្ករតែមួយ។ ខ្ញុំមានខ្លួនក្តៅសព្វ ស្គមស្លេកស្លាំង ព្រោះតែសេចក្តីសោកនោះ មិនតែប៉ុណ្ណោះ ចិត្តរបស់ខ្ញុំ ក៏ក្រឡកឆ្កួត ខ្ញុំត្រូវសេចក្តីសោកនោះគ្របសង្កត់ហើយ។ ខ្ញុំលុះត្រូវសរ គឺសេចក្តីសោកគ្របសង្កត់ហើយ ក៏បានចូលទៅកាន់ទីជាយព្រៃ បរិភោគតែផ្លែឈើដែលជ្រុះ ហើយនៅទៀបគល់ឈើ។ ព្រះសម្ពុទ្ធជិនស្រី ព្រះនាមសុមេធៈ ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ ព្រះអង្គមានប្រាថ្នានឹងស្រង់ខ្ញុំ ទើបស្តេចមកក្នុងសំណាក់របស់ខ្ញុំ។

ចប់ ពក្កុលត្ថេរាបទាន។
គិរិមានន្ទត្ថេរាបទាន ទី៧