តិ​រំសិ​យត្ថេ​រាប​ទាន ទី៨


 [១៨] (ខ្ញុំ​បានឃើញ) នូវ​ព្រះ​សិទ្ធត្ថ ទ្រង់​ញុំាង​ទិស​ទាំងឡាយ​ឲ្យ​ភ្លឺ គង់នៅ​ត្រង់​ចន្លោះភ្នំ ជា​អភិ​ជាតិ ទ្រង់​មាន​រស្មី​រុងរឿង ដូច​កេសរ​រាជសីហ៍ ឬដូច​គំនរ​ភ្លើង​លើ​ភ្នំ។ ខ្ញុំ​មាន​បីតិ​កើតឡើង ព្រោះ​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ផង ពន្លឺ​ព្រះ​ចន្រ្ទ​ផង ពន្លឺ​ព្រះពុទ្ធ​ផង មាន​សភាព​ដូចគ្នា។ ខ្ញុំ​ឃើញ​ពន្លឺ​ទាំង ៣ ឃើញ​សាវ័ក​ដ៏​ឧត្តម ហើយ​ធ្វើ​ស្បែក​ខ្លាឃ្មុំ​ឆៀង​ស្មា​ម្ខាង រួច​សរសើរ​ព្រះ​លោកនាយក។ សេចក្តី​ពិត​ថា ពន្លឺ​ដ៏​វិសេស ៣ យ៉ាង​ក្នុង​លោក គឺ​ព្រះ​ចន្រ្ទ ១ ព្រះអាទិត្យ ១ ព្រះពុទ្ធ​ជា​លោកនាយក ១ ជា​ពន្លឺ​កំចាត់​បង់​នូវ​ងងឹត​ក្នុង​លោក។ ខ្ញុំ​បាន​អាង​ឧបមា ហើយ​សរសើរ​ព្រះ​មហាមុនី ព្រោះ​ខ្ញុំ​បាន​សរសើរ​ព្រះពុទ្ធ ក៏​រីករាយ​ក្នុង​ឋានសួគ៌​អស់​មួយ​កប្ប។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​សរសើរ​ពុទ្ធគុណ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សរសើរ។ ក្នុង​កប្ប​ទី ៦១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​ញាណ​វរៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ២១ | បន្ទាប់