កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​គាស់រំលើង​ចោល​ហើយ ជា​អ្នក​មិន​មាន​អាសវៈ ដូច​ដំរី​ផ្តាច់​ខ្សែ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិ​ស្ស​មេ​ត្តេ​យ្យ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​ស្ស​មេ​ត្តេ​យ្យ​ត្ថេ​រាប​ទាន។


បុណ្ណ​កត្ថេ​រាប​ទាន ទី២


 [១០២] ព្រះពុទ្ធ​ជា​សយម្ភូ ទ្រង់​ឈ្នះ​មារ គង់នៅ​ក្នុង​ចន្លោះភ្នំ ដែល​នៅ​អែប​ចុង​ញក ព្រះអង្គ​មាន​អាពាធ​ក្នុង​ទីនោះ
ថយ | ទំព័រទី ២១៩ | បន្ទាប់