នន្ទ​កត្ថេ​រាប​ទាន ទី៦


 [១០៦] ក្នុង​ភព​មុន ខ្ញុំ​កើតជា​ព្រានម្រឹគ នៅក្នុង​ព្រៃធំ កំពុង​ស្វែងរក​ម្រឹគ ប្រើស ស្រាប់តែ​បាន​ជួប​ព្រះសយម្ភូ។ គ្រានោះ ព្រះសយម្ភូ​សម្ពុទ្ធ ព្រះនាម​អនុ​រុទ្ធ ទ្រង់​ឈ្នះ​មារ ព្រះអង្គ​ជា​អ្នកប្រាជ្ញ ទ្រង់​ប្រាថ្នា​នូវ​ទី​ដ៏​ស្ងប់ស្ងាត់ ស្តេច​យាង​ចូល​ទៅ​ក្នុង​ព្រៃ។ ខ្ញុំ​យក​ឈើ ៤ កំណាត់ មក​បញ្ឈរ​ទុក​ក្នុង​ទី​ជា ៤ ធ្វើ​បារាំ​ដ៏​វិចិត្រ​យ៉ាង​ល្អ ប្រក់​ដោយ​ផ្កាឈូក​ទាំងឡាយ។ ខ្ញុំ​ប្រក់​បារាំ​រួចហើយ ក៏​ថ្វាយបង្គំ​ព្រះសយម្ភូ គ្រវែង​ធ្នូ​ចោល​ក្នុង​ទីនោះ ហើយ​ចូល​ទៅកាន់​ផ្នួស។ កាល​ខ្ញុំ​ទើបតែនឹង​បួស ខ្ញុំ​ក៏​មាន​ព្យាធិ​កើតឡើង ខ្ញុំ​នឹកឃើញ​នូវ​បុព្វកម្ម ហើយ​ធ្វើ​មរណកាល​ក្នុង​ទីនោះ។ ខ្ញុំ​ប្រកបដោយ​បុព្វកម្ម បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត វិមាន​ជា​វិការៈ​នៃ​មាស កើតឡើង​តាម​សេច​ក្តី​បា្រ​ថ្នា ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៤១ | បន្ទាប់