បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​ភិ​សទា​យក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភិ​សទា​យក​ត្ថេ​រាប​ទាន។


ញណត្ថ​វិ​កត្ថេ​រាប​ទាន ទី៤


 [៧៤] អាស្រម​របស់ខ្ញុំ គេ​ធ្វើ​ហើយ ក្នុង​ទិសទក្សិណ​នៃ​ហិមវន្ត​ប្រទេស ក្នុង​កាលនោះ ខ្ញុំ​កំពុង​ស្វែងរក​នូវ​ប្រយោជន៍​ដ៏​ឧត្តម នៅតែ​ក្នុង​ព្រៃ។ ខ្ញុំ​ជា​អ្នក​សន្តោស​ដោយ​លាភ និង​អលាភ ជា​អ្នក​ប្រព្រឹត្ត​មិន​ចិត​សំបក​នៃ​មើម​ឈើ និង​ផ្លែឈើ ហើយ​នៅតែ​ម្នាក់ឯង។ ព្រះសម្ពុទ្ធ​ព្រះនាម​សុ​មេ​ធៈ បាន​កើត​ក្នុង​លោក ទ្រង់​ស្រោចស្រង់​នូវ​មហាជន ហើយ​ប្រកាស​នូវ​សច្ចធម៌​ទាំង ៤ ក្នុងខណៈនោះ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់