បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចន្ទ​នមា​លិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចន្ទ​នមា​លិ​យត្ថេ​រាប​ទាន។


ធាតុ​បូ​ជកត្ថេ​រាប​ទាន ទី៦


 [៧៦] កាល​ព្រះ​លោកនាថ ព្រះនាម​សិទ្ធត្ថៈ ជា​លោកនាយក ស្តេច​បរិនិព្វាន​ហើយ ខ្ញុំ​បាន​ប្រជុំ​ពួក​ញាតិ​របស់ខ្ញុំ ហើយ​ធ្វើ​នូវ​ការ​បូជា​ព្រះធាតុ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ព្រះធាតុ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ព្រះធាតុ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​អស់ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូច​ដំរី​ដ៏​ប្រសើរ​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ១៧៥ | បន្ទាប់