បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មធុ​មំស​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មធុ​មំស​ទាយ​កត្ថេ​រាប​ទាន។


នា​គបល្ល​វក​ត្ថេ​រាប​ទាន ទី៥


 [៥] ខ្ញុំ​នៅក្នុង​ឱទ្យាន​របស់​ព្រះរាជា ក្នុង​ក្រុង​ពន្ធុ​មតី ឯព្រះ​លោកនាយក គង់​ជិត​អាស្រម​របស់ខ្ញុំ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​យក​ស្លឹក​ខ្ទឹង​ទៅ​បូជា​ព្រះពុទ្ធ ហើយ​ថ្វាយបង្គំ​ព្រះ​សុគត។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ស្លឹក ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូច​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ២២ | បន្ទាប់