វក្ក​លិ​ត្ថេ​រាប​ទាន ទី២


 [១២២] ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​នាយក ព្រះ​នាម​បទុ​ត្ត​រៈ មាន​ព្រះនាម​ខ្ពង់ខ្ពស់ មានគុណ​រាប់​មិនបាន ត្រាស់​ឡើង​ហើយ​ក្នុង​លោក។ ព្រះអង្គ​មាន​អាការ និង​ព្រះ​ឱស្ឋ​ដូច​ផ្កាឈូក មាន​ព្រះ​ឆវី​វ័​ណ្ណ​ល្អ មិន​មានមន្ទិល ដូច​ផ្កាឈូក មិន​ជាប់​ចំពាក់​ដោយ​លោក ដូច​ផ្កាឈូក​មិន​ប្រឡាក់​ដោយ​ទឹក ព្រះអង្គ​ជា​អ្នកប្រាជ្ញ មាន​ព្រះនេត្រ​ដូច​ត្របកឈូក ជាទី​ត្រេកអរ​ដូច​ផ្កាឈូក ទ្រង់​មាន​ក្លិន​វិសេស​ដូច​ផ្កាឈូក ព្រោះហេតុនោះ​ឯង ទើប​ព្រះអង្គ​ទ្រង់ព្រះ​នាម​ថា បទុមុ​ត្ត​រៈ។ ព្រះអង្គ​ជា​ច្បង​ក្នុង​លោក ទ្រង់​មិន​មាន​មានះ មាន​ឧបមា​ដូច​ភ្នែក​នៃ​ពួក​ជន​ខ្វាក់ ទ្រង់​មាន​ភេទ​ស្ងប់​រម្ងាប់ ជា​កំណប់​នៃ​គុណ ទ្រង់​មានក​រុ​ណា​គុណ និង​បញ្ញា​គុណ​ដូច​សាគរ។ ជួនកាល ព្រះ​មហា​វីរៈ​នោះ មាន​ពួក​ព្រហ្ម ទេវតា និង​អសុរ​បូជា ព្រះអង្គ​ឧត្តម​ជាង​ពួក​ជន ក្នុង​កណ្តាល​ប្រជុំជន ដែល​កុះករ​ដោយ​ទេវតា និង​មនុស្ស។
ថយ | ទំព័រទី ២៩១ | បន្ទាប់