ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កង្ខា​រេ​វត​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កង្ខា​រេ​វត​ត្ថេ​រាប​ទាន។


សី​វលិ​ត្ថេ​រាប​ទាន ទី៣


 [១៣៣] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ មាន​បញ្ញាចក្ខុ​ក្នុង​ធម៌​ទាំងពួង ព្រះអង្គ​ជានា​យក ទ្រង់​កើតឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ សីល​របស់​ព្រះអង្គ រាប់​មិនបាន សមាធិ​ឧបមា​ដូច​កែវ​វជីរ ញាណ​ដ៏​ប្រសើរ ក៏​រាប់មិនអស់ ទាំង​វិមុត្តិ ក៏​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន។
ថយ | ទំព័រទី ៣៦៥ | បន្ទាប់