សុ​ចិន្តិ​តត្ថេ​រាប​ទាន ទី៨


 [១៨] កាលនោះ ខ្ញុំ​ជា​អ្នកស្រែ នៅក្នុង​នគរ​ហង្ស​វតី ចិញ្ចឹមជីវិត​ដោយ​កសិកម្ម ចិញ្ចឹម​នូវ​ប្រពន្ធ និង​កូន ក៏ដោយ​កសិកម្ម​នោះ​ដែរ។ កាលនោះ ស្រែ (របស់ខ្ញុំ) មាន​ស្រូវ​បរិបូណ៌ នេះ​ជា​ផល​របស់ខ្ញុំ កាល​ស្រូវ​ទុំ​បរិបូណ៌​ហើយ ក្នុង​កាលណោះ ខ្ញុំ​គិត​យ៉ាងនេះ​ថា អាត្មាអញ​មិនទាន់​បាន​ឲ្យ​ទាន​ដ៏​ប្រសើរ ចំពោះ​ព្រះសង្ឃ​សោះ បរិភោគ​តែខ្លួន​ឯង (អំពើ​នេះ) មិន​សមរម្យ មិន​សមគួរ​ដល់​អាត្មាអញ ដែល​ជា​អ្នកដឹង​នូវ​គុណ និង​ទោស​ឡើយ។ ព្រះសម្ពុទ្ធ មិន​មាន​បុគ្គល​ស្មើ​ក្នុង​លោក ទ្រង់​មាន​ព្រះ​លក្ខណៈ ៣២ ដ៏​ប្រសើរ ទាំង​ព្រះសង្ឃ​មានចិត្ត​អប់រំ​ហើយ ជា​ស្រែបុណ្យ​ដ៏​ប្រសើរ (មាន​ក្នុង​លោក​ហើយ)។ អញ​នឹង​ប្រគេន​នូវ​សំទូង​ថ្មី ជា​ទាន​ចំពោះ​ព្រះភិក្ខុ​សង្ឃ​នោះ​មុនគេ លុះ​ខ្ញុំ​គិត​យ៉ាងនេះ​ហើយ ជា​អ្នក​រីករាយ មានចិត្ត​ប្រកបដោយ​បីតិ។
ថយ | ទំព័រទី ៥៨ | បន្ទាប់