កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​បាន​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ​ដូចជា​ដំរី​ដ៏​ប្រសើរ​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ !ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់​តាមលំដាប់​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ភទ្ទា​លិ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភទ្ទា​លិ​ត្ថេ​រាប​ទាន។


ឯក​ច្ឆ​ត្តិ​យត្ថេ​រាប​ទាន ទី២


 [២] ខ្ញុំ​បាន​ធ្វើ​អាស្រម​ដ៏​ល្អ ចាក់​ដីខ្សាច់​ដ៏​ស្អាត ហើយ​សាង​បណ្ណសាលា​យ៉ាង​ល្អ ទៀប​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា។
ថយ | ទំព័រទី ៦ | បន្ទាប់