ច្រឡូកច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត។ ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង​ដោយចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ទាំងអស់​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង​ដោយចិត្ត។
 [២៧៥] ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត។ ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ទាំងអស់​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត។
 [២៧៦] ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ វិញ្ញាណ​ខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ តាមចិត្ត។ ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ទាំងអស់​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត។
 [២៧៧] ពួក​ធម៌​ជា​ខាងក្នុង តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ មនាយតនៈ នេះ​ពួក​ធម៌​ជា​ខាងក្នុង។ ពួក​ធម៌​ជា​ខាងក្រៅ តើ​ដូចម្តេច។ រូបាយតនៈ។បេ។ ធម្មាយតនៈ នេះ​ពួក​ធម៌​ជា​ខាងក្រៅ។
ថយ | ទំព័រទី ១៩០ | បន្ទាប់