តថាគត​អនុញ្ញាត​ ​នូវ​ឈើ​ស្នួ​រ​ ​សម្រាប់​ហាល​ចីវរ​ ​និង​ខ្សែស្បៀង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ពាក់​ចីវរ​ចំ​ទី​ពាក់កណ្តាល​ ​ទឹកជ្រលក់​ ​ក៏​ហៀរ​ចុះទៅ​តាម​ជាយ​ទាំងពីរ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ចង​ត្រង់​ជាយ​ចីវរ​។​ ​ជាយ​ចីវរ​ក៏​ទក់​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​នូវ​ខ្សែ​សម្រាប់​ចង​ជាយ​ចីវរ​។​ ​ទឹកជ្រលក់​ ​ក៏​ហៀរ​ទៅតាម​ជាយ​ម្ខាង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ជ្រលក់ចីវរ​ប្រែត្រឡប់​ឲ្យ​សព្វគ្រប់​ ​ម្យ៉ាងទៀត​ ​កាលបើ​ដំណក់ទឹក​ ​មិនទាន់​ដាច់​អស់​ទេ​ ​ភិក្ខុ​កុំអាល​ដើរចេញ​ឡើយ​។​ ​សម័យ​នោះ​ឯង​ ​ចីវរ​ដិត​ខ្លាំងពេក​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ត្រាំ​ចីវរ​ទៅ​ក្នុងទឹក​ ​(​ទទេ​)​។​ ​សម័យ​នោះ​ឯង​ ​ចីវរ​ក៏​មានសាច់​រឹង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​គក់​ចីវរ​ដោយដៃ​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់