យើង​គួរ​ប្រតិបត្តិ​ក្នុង​អតិរេកចីវរ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​វិកប្ប​អតិរេកចីវរ​ទុក​បាន​។​
 ​[​៥៨​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ក្នុង​ក្រុង​វេសាលី​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយក៏​ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុង​ពារាណសី​ ​កាល​ទ្រង់​យាង​ទៅកាន់​ចារិក​ដោយលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​ពារាណសី​។​ ​បានឮ​មក​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ឥសិបតន​មិគទាយ​វន​ ​ទៀប​ក្រុង​ពារាណសី​នោះ​។​ ​សម័យ​នោះ​ ​ភិក្ខុ១រូប​ ​មាន​ស្បង់​ធ្លុះ​។​ ​វេលា​នោះ​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ចីវរ៣​ ​គឺ​សង្ឃាដិ២ជាន់​ ​ឧត្តរាសង្គៈ១ជាន់​ ​ស្បង់១ជាន់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​អនុញ្ញាត​រួចហើយ​ ​ឯ​ស្បង់​របស់​អាត្មាអញ​ធ្លុះ​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ប៉ះ​នូវ​បម្នះ​ ​កាលបើ​ដូច្នោះ​ ​ស្បង់​នោះ​ ​នឹង​ទៅជា២ជាន់​ដោយ​ជុំវិញ​ ​កណ្តាល១ជាន់​។​ ​វេលា​នោះ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ប៉ះ​នូវ​បម្នះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​យាង​ទៅកាន់​សេនាសន​ចារិក​ ​ក៏បាន​ទត​ឃើញ​ភិក្ខុ​នោះ​ ​កំពុង​ប៉ះ​នូវ​បម្នះ​ ​លុះ​ទត​ឃើញ​ហើយ​
ថយ | ទំព័រទី ១២៣ | បន្ទាប់