ធ្វើ​មរណភាព​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ ​(​ណាមួយ​)​ ​ធ្វើ​មរណភាព​ទៅ​ហើយ​ ​ត្រូវ​សង្ឃ​ជា​ម្ចាស់​លើ​បាត្រ​ ​និង​ចីវរ​ ​(​របស់​ភិក្ខុ​នោះ​)​ ​តែថា​ ​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ ​មាន​ឧបការៈ​ច្រើនជាង​គេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​ ​ឲ្យ​ត្រៃចីវរ​ ​និង​បាត្រ​ ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ចុះ​ ​បើ​មាន​វត្ថុ​ណាមួយ​ ​ជា​គ្រឿង​លហុភណ្ឌ​(​១​)​ ​ឬ​ជា​គ្រឿង​លហុបរិក្ខារ​(​២​)​ ​នៅក្នុង​ទីនោះ​ ​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​ ​(​ព្រមព្រៀង​គ្នា​)​ ​ចែក​គ្រឿង​លហុភណ្ឌ​ ​និង​គ្រឿង​លហុបរិក្ខារ​នោះ​បាន​ ​បើ​មាន​គ្រឿង​គរុភណ្ឌ​ ​ឬ​គ្រឿង​គរុ​បរិក្ខារ​ណា​ ​នៅក្នុង​ទីនោះ​ ​គ្រឿង​គរុភណ្ឌ​ ​និង​គ្រឿង​គរុ​បរិក្ខារ​នោះ​ ​ត្រូវ​ទុក​សម្រាប់​សង្ឃ​ដែល​មក​ ​ឬមិន​ទាន់បាន​មក​ពី​ទិស​ទាំង៤​ ​ភិក្ខុ​មិន​ត្រូវ​លះ​ ​មិន​ត្រូវ​ចែក​គ្នា​ទេ​។​
 ​[​៧៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​មាន​កាយ​អាក្រាត​ ​ហើយ​ចូល​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​តែង​ទ្រង់​សរសើរគុណ​របស់​បុគ្គល​អ្នក​ប្រាថ្នា​តិច​ ​មានចិត្ត​សន្តោស​ ​មានចិត្ត​ផូរផង់​ ​កំចាត់​បង់​កិលេស​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​មិន​សន្សំ​កិលេស​វដ្ត​ ​ប្រារព្ធ​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​
​(​១​)​ ​-​ ​(​២​)​ ​គឺ​របស់​រាយរង​ ​ក្រៅអំពី​គរុភណ្ឌ​ទាំង២៥​
ថយ | ទំព័រទី ១៦៥ | បន្ទាប់