ធ្វើ​កម្ម​ខុស​ចាក​សត្ថុ​សាសន​ខ្លះ​ ​ធ្វើ​កម្ម​ដែល​ព្រះពុទ្ធ​តិះដៀល​ហើយ​ ​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កំរើក​ ​មិន​គួរ​ដល់​ហេតុ​ខ្លះ​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិន​គួរ​នឹង​ធ្វើ​កម្ម​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​សោះ​ ​គឺ​ធ្វើ​កម្ម​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ខ្លះ​។​បេ​។​ ​ធ្វើ​កម្ម​ដែល​ព្រះពុទ្ធ​ ​ទ្រង់​តិះដៀល​ហើយ​ ​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កំរើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ខ្លះ​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​នោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ធ្វើ​កម្ម​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ធ្វើ​កម្ម​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ខ្លះ​។​បេ​។​ ​ធ្វើ​កម្ម​ ​ដែល​ព្រះពុទ្ធ​ ​ទ្រង់​តិះដៀល​ ​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កំរើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ខ្លះ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​។​បេ​។​ ​លុះ​ទ្រង់​តិះដៀល​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​។​
 ​[​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ព្រមព្រៀង​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​
ថយ | ទំព័រទី ២០៣ | បន្ទាប់