ព្រះអរហន្ត​ ​ជា​គំរប់៥​ ​មាន​បុគ្គល​ដែល​ទ្រុស្ត​ភិក្ខុនី​ ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ដែល​បំបែក​សង្ឃ​ ​ជា​គំរប់៥​ ​មាន​បុគ្គល​ដែល​ធ្វើ​ព្រះ​លោហិត​ ​(​ព្រះ​សាស្តា​)​ ​ឲ្យ​ពុរពង​ឡើង​ ​ជា​គំរប់៥​ ​មាន​ឧភតោព្យញ្ជនក​ ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ដែល​មាន​សំ​វាស​ផ្សេង​ៗ​គ្នា​ ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ដែល​ស្ថិតនៅ​ក្នុង​សី​មា​ផ្សេង​ៗ​គ្នា​ ​ជា​គំរប់៥​ ​មាន​ភិក្ខុ​ដែល​ស្ថិតនៅ​លើ​អាកាស​ ​ដោយ​ឫទ្ធិ​ ​ជា​គំរប់៥​ ​សង្ឃ​ធ្វើ​កម្ម​ ​ដល់​បុគ្គល​ណា​ ​សង្ឃ​មាន​បុគ្គល​នោះ​ ​ជា​គំរប់៥​ ​ហើយ​ធ្វើ​កម្ម​ ​(​កម្ម​នោះ​)​ ​មិន​ហៅថា​កម្ម​ផង​ ​សង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​ផង​។​

​ចប់​កម្ម​សម្រាប់​ធ្វើ​ដោយ​សង្ឃ​បញ្ច​វគ្គ​។​


 ​[​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​សម្រាប់​ធ្វើ​ដោយ​សង្ឃ​ទស​វគ្គ​ ​សង្ឃ​មាន​ភិក្ខុនី​ ​ជា​គំរប់១០​ ​ហើយ​ធ្វើ​កម្ម​ ​(​កម្ម​នោះ​)​ ​មិន​ហៅថា​កម្ម​ផង​ ​សង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​សម្រាប់​ធ្វើ​ដោយ​សង្ឃ​ទស​វគ្គ​ ​សង្ឃ​មាន​សិក្ខមានា​ជា​គំរប់១០​។​បេ​។​ ​មាន​សាមណេរ​ ​ជា​គំរប់១០​ ​មាន​សាមណេរី​ ​ជា​គំរប់១០​ ​មាន​ភិក្ខុ​ដែល​ពោល​លាសិក្ខា​ ​ជា​គំរប់១០​ ​មាន​ភិក្ខុ​ដែល​ត្រូវ​អន្តិមវត្ថុ​ជា​គំរប់១០​ ​មាន​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ជា​គំរប់១០​ ​មាន​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​ជា​គំរប់១០​ ​មាន​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​
ថយ | ទំព័រទី ២១៥ | បន្ទាប់