លើក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ឬមិន​បាន​សំដែង​អាបត្តិ​ ​ឬមិន​បាន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ១​ ​ម្នាល​ភិក្ខុ​ ​ភូមិ​របស់​ភិក្ខុ​ដែល​មាន​សំវាស​ផ្សេងគ្នា​ ​មាន២យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​ភូមិ​របស់​ភិក្ខុ​ដែល​មាន​សំវាស​ស្មើគ្នា​នេះ​ ​មាន២យ៉ាងគឺ​ ​ភិក្ខុ​ធ្វើខ្លួន​ឲ្យ​មាន​សំវាស​ស្មើគ្នា​ ​ដោយខ្លួនឯង១​ ​សង្ឃ​ព្រមព្រៀង​គ្នា​ ​ធ្វើ​ឱ​សារណា​កម្ម​ ​(​លើកលែងទោស​)​ ​ភិក្ខុ​ដែល​សង្ឃ​បាន​លើក​វត្ត​ហើយ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ឬមិន​សំដែង​អាបត្តិ​ ​ឬមិន​បាន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​នោះ១​ ​ម្នាល​ភិក្ខុ​ ​ភូមិ​របស់​ភិក្ខុ​ ​ដែល​មាន​សំវាស​ស្មើគ្នា​ ​មាន២យ៉ាងនេះ​ឯង​។​
 [​១៤៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​កើត​សេចក្តី​បង្កហេតុ​ ​ឈ្មោះ​ទាស់ទែងគ្នា​ ​សំដែង​កាយ​កម្ម​ ​និង​វចីកម្ម​ ​ធ្វើ​អាការ​ប៉ះពាល់​ដោយដៃ​ ​មិន​សមគួរ​ដល់គ្នា​នឹងគ្នា​ ​ក្នុង​រោង​ភត្ត​ ​ក្នុង​ចន្លោះផ្ទះ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្ត​ ​មិនសមបើ​នឹង​កើត​សេចក្តី​បង្កហេតុ​ ​ឈ្មោះ​ទាស់ទែងគ្នា​ ​សំដែង​កាយ​កម្ម​ ​និង​វចីកម្ម​ ​ធ្វើ​អាការ​ប៉ះពាល់​ដោយដៃ​ ​មិន​សមគួរ​ដល់គ្នា​នឹងគ្នា​ ​ក្នុង​រោង​ភត្ត​ ​ក្នុង​ចន្លោះផ្ទះ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏បាន​ឮ​សំដី​មនុស្ស​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​
ថយ | ទំព័រទី ៣១៧ | បន្ទាប់