មិនទាន់​ដឹង​ដើមហេតុ​ ​តាម​ហេតុ​នៃ​រឿង​នោះ​ ​ហើយ​ស្រាប់តែ​ធ្វើ​សង្ឃសាមគ្គី​តែម្តង​ ​នែ​ឧបាលិ​ ​សង្ឃសាមគ្គី​នោះ​ ​មិន​ប្រកបដោយ​ធម៌​ទេ​។​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ម្យ៉ាងទៀត​ ​ចុះបើ​សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​ ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​ការវិវាទ​គ្នា​ ​ការ​បំបែក​សង្ឃ​ ​សេចក្តី​ប្រេះ​ឆារ​ ​របស់​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ប្រាកដ​ដល់​សង្ឃ​ហើយ​ ​ព្រោះ​រឿង​ណា​ ​សង្ឃ​បាន​ជំរះ​រឿង​នោះ​ ​បានដឹង​ដើមហេតុ​ ​តាម​ហេតុ​នៃ​រឿង​នោះ​ ​ហើយក៏​ធ្វើ​សង្ឃសាមគ្គី​ទៅ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សង្ឃសាមគ្គី​នោះ​ ​ប្រកបដោយ​ធម៌​ដែរ​ឬ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​ឧបាលិ​ ​សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​គ្នា​ ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​ការវិវាទ​គ្នា​ ​ការ​បំបែក​សង្ឃ​ ​សេចក្តី​ប្រេះ​ឆារ​ ​របស់​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ប្រាកដ​ដល់​សង្ឃ​ហើយ​ ​ព្រោះ​រឿង​ណា​ ​សង្ឃ​ក៏បាន​ជំរះ​រឿង​នោះ​ចេញ​ ​បានដឹង​ដើមហេតុ​ ​តាម​ហេតុ​នៃ​រឿង​នោះ​ ​ហើយក៏​ធ្វើ​សង្ឃសាមគ្គី​ទៅ​ ​នែ​ឧបាលិ​ ​សង្ឃសាមគ្គី​នោះ​ ​ហៅថា​ ​ប្រកបដោយ​ធម៌​។​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សង្ឃសាមគ្គី​ ​តើមាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់