ហើយ​នាំ​យក​ចីវរ​ ​ដែល​មិនទាន់​ធ្វើ​ហើយ​ ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​បើ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ ​ៗ​នឹង​នៅ​ ​បើ​ឥតមាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ទេ​ ​អាត្មាអញ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​(​ទៀត​)​ ​បើ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ ​ៗ​នឹង​នៅ​ ​បើ​ឥតមាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ទេ​ ​អាត្មាអញ​ ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​(​ទៀត​)​ ​បើ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ ​ៗ​នឹង​នៅ​ ​បើ​ឥតមាន​សេចក្តី​សប្បាយ​ ​ដល់​អាត្មាអញ​ទេ​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​ចីវរ​រួចហើយ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ហើយក៏​មក​ទាន់ពេល​ដោះ​កឋិន​នោះ​មែន​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​។​

​ចប់​ ​កិរិយា​នៅជា​សុខសប្បាយ​ ​៥ប្រការ​។​


 ​[​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បលិពោធ​ ​(​កង្វល់​)​ ​របស់​កឋិន​នេះ​ ​មាន២យ៉ាង​ ​អប​លិ​ពោធ​ ​(​គ្មាន​កង្វល់​)​ ​របស់​កឋិន​នេះ​ ​មាន២យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បលិពោធ​របស់​កឋិន​ទាំង២យ៉ាង​ ​(​នោះ​)​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់