ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

ចប់ សម្បយុត្តេ​ន សង្គហិ​តា​សង្គហិ​តបទ​និទ្ទេស។


អសង្គហិ​តេន សម្បយុត្ត​វិប្បយុត្ត​បទ​និទ្ទេស


 [៤៤៤] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​រូបក្ខន្ធ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១៧១ | បន្ទាប់