បុគ្គល​ខ្លះ ជា​អ្នក​បាន​អធិប្បញ្ញា​ធម្ម​វិបស្សនា មិនបាន​ចេ​តោ​សមថៈ​ក្នុង​សន្តាន ក៏​មាន ១ បុគ្គល​ខ្លះ ជា​អ្នក​បាន​ចេ​តោ​សមថៈ​ក្នុង​សន្តាន ទាំង​បាន​អធិប្បញ្ញា​ធម្ម​វិបស្សនា ក៏​មាន ១ បុគ្គល​ខ្លះ ជា​អ្នក​មិនបាន​ចេ​តោ​សមថៈ​ក្នុង​សន្តាន ទាំង​មិនបាន​អធិប្បញ្ញា​ធម្ម​វិបស្សនា ក៏​មាន ១។ បុគ្គល​ទៅ​បណ្តោយ​តាម​ខ្សែទឹក គឺ​វដ្ដៈ ១ បុគ្គល​ទៅ​ច្រាស​ខ្សែទឹក គឺ​វដ្ដៈ ១ បុគ្គល​មានខ្លួន​តាំងនៅ​នឹង ១ បុគ្គល​ឆ្លង​ទៅដល់​ត្រើយ ជា​ព្រាហ្មណ៍​ឋិតនៅ​លើគោក ១។ បុគ្គល​ជា​អ្នកចេះដឹង​តិច មិន​ប្រតិបត្តិ​តាមដោយ​សេចក្តី​ចេះដឹង ១ បុគ្គល​ជា​អ្នកចេះដឹង​តិច តែ​ប្រតិបត្តិ​តាម​សេចក្តី​ចេះដឹង ១ បុគ្គល​ជា​អ្នកចេះដឹង​ច្រើន មិន​ប្រតិបត្តិ​តាម​សេចក្តី​ចេះដឹង ១ បុគ្គល​ចេះដឹង​ច្រើន ប្រតិបត្តិ​តាម​សេចក្តី​ចេះដឹង ១។ បុគ្គល​ជា​សមណៈ​មិន​កម្រើក ១ បុគ្គល​ជា​សមណៈ​ផ្កាឈូក​ក្រហម ១ បុគ្គល​ជា​សមណៈ​ផ្កា​ឈូកស ១ បុគ្គល​ជា​សមណៈ​ចម្រើន​ដោយ​សុខ ក្នុង​ពួក​សមណៈ ១។

ចប់ ចតុ​ក្ក​មាតិកា។


បញ្ចក​មាតិកា


 [១១] បុគ្គល ៥ ពួក។ គឺ​បុគ្គល​ខ្លះ ប្រព្រឹត្ត​ល្មើស (ត្រូវអាបត្តិ) ផង មាន​សេចក្តី​ក្តៅក្រហាយ​ផង មិនដឹង​ច្បាស់​តាមពិត​នូវ​ចេ​តោ​វិមុត្តិ
ថយ | ទំព័រទី ២២៤ | បន្ទាប់