ជនទាំងនោះ មិនមានគេនិន្ទា រមែងចូលទៅកាន់ឋានសួគ៌ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យចំពោះសង្ឃ ជាទានមានផលច្រើន។
[២៩៥] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គប្រសើរជាងពួកសត្វមានជើងពីរ វិសេសជាងពួកសត្វមានជើងពីរ ជាប្រធានរបស់ពួកសត្វមានជើងពីរ ខ្ពង់ខ្ពស់ជាងពួកសត្វមានជើងពីរ ថ្លៃថ្លាជាងពួកសត្វមានជើងពីរ មិនមានបុគ្គលស្មើ ស្មើដោយព្រះពុទ្ធដែលមិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបស្មើ មិនមានចំណែកប្រៀប មិនមានបុគ្គលប្រៀបបានឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ព្រះអង្គប្រសើរជាងពួកសត្វមានជើងពីរ វិសេសជាងពួកសត្វមានជើងពីរ ជាប្រធានរបស់ពួកសត្វមានជើងពីរ ខ្ពង់ខ្ពស់ជាងពួកសត្វមានជើងពីរ ថ្លៃថ្លាជាងពួកសត្វមានជើងពីរ មិនមានបុគ្គលស្មើ ស្មើដោយព្រះពុទ្ធដែលមិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបស្មើ មិនមានចំណែកប្រៀប មិនមានបុគ្គលប្រៀបបានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើន។
ចប់ ន វត្តព្វំ សង្ឃស្ស ទិន្នំ មហប្ផលន្តិកថា។
ន វត្តព្វំ ពុទ្ធស្ស ទិន្នំ មហប្ផលន្តិកថា