អើ។ ពួក​សត្វ​មាន​កិរិយា​កើតជា​ធម្មតា បុគ្គល​គប្បី​បាន ដើម្បី​ផ្គង​ឡើង​ដោយ​ឫទ្ធិ​ថា កុំ​កើត​ឡើយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​មាន​សេច​ក្តី​គ្រំា​គ្រា​ជា​ធម្មតា​ថា កុំ​គ្រំា​គ្រា​ទៅ​ឡើយ។បេ។ ពួក​សត្វ​មាន​សេចក្តី​ឈឺ​ថា្ក​ត់​ជា​ធម្មតា​ថា កុំ​ឈឺ​ថា្ក​ត់​ឡើយ។បេ។ ពួក​សត្វ​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា បុគ្គល​គប្បី​បាន ដើម្បី​ផ្គង​ឡើង​ដោយ​ឫទ្ធិ​ថា កុំ​ស្លាប់​ឡើយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៣] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​អានន្ទ ឥទ្ធិបាទ​ទាំង ៤ បុគ្គល​ណាមួយ បាន​ចម្រើន បាន​ធ្វើឲ្យ​ច្រើន បាន​ឲ្យ​ប្រព្រឹត្តទៅ បាន​ធ្វើឲ្យ​ជាទី​តាំង បាន​ផ្គង​ឡើង បាន​សន្សំ បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ បុគ្គល​នោះ កាល​ប្រាថ្នា គប្បី​ឋិតនៅ​អស់ ១ កប្ប ឬអស់​កប្ប​ដ៏​សេសសល់​បាន ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​ដែល​ប្រកប​ដោ​យក​ម្លំាង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​បាន។
 [៣៤] បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​បុគ្គល​នីមួយ ទោះជា​សមណៈ​ក្តី ព្រាហ្មណ៍​ក្តី ទេវតា​ក្តី មារ​ក្តី
ថយ | ទំព័រទី ១៩ | បន្ទាប់