[២៨១] សង្ឃ ទទួល​ទក្ខិណាទាន​បាន​ឬ។ អើ។ មគ្គ ទទួល​ទក្ខិណាទាន ផល ទទួល​ទក្ខិណាទាន​បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ន វត្ត​ព្វំ សង្ឃោ ទក្ខិណំ បដិ​គ្គ​ណា្ហ​តី​តិក​ថា។


ន វត្ត​ព្វំ សង្ឃោ ទក្ខិណំ វិសោ​ធេ​តី​តិក​ថា


 [២៨២] បុគ្គល​មិន​គួរ​និយាយ​ថា សង្ឃ​ញុំាង​ទកិ្ខ​ណា​ទាន​ឲ្យ​ស្អាត​ទេ​ឬ។អើ។ ក្រែង​សង្ឃ ជា​អា​ហុនេ​យ្យ​បុគ្គល បា​ហុនេ​យ្យ​បុគ្គល ទក្ខិណេយ្យ​បុគ្គល អញ្ជលិករណីយ​បុគ្គល ជា​បុញ្ញ​ក្ខេ​តដ៏​ប្រសើរ របស់​សត្វលោក​ឬ។ អើ។ ប្រសិនបើ សង្ឃ​ជា​អា​ហុនេ​យ្យ​បុគ្គល។បេ។ ជា​បុញ្ញ​ក្ខេ​តដ៏​ប្រសើរ របស់​សត្វលោក​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ឃ ញុំាង​ទក្ខិណាទាន​ឲ្យ​ស្អាត។
 [២៨៣] បុគ្គល​មិន​គួរ​និយាយ​ថា សង្ឃ​ញុំាង​ទក្ខិណាទាន​ឲ្យ​ស្អាត​ទេ​ឬ។អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា បុរស​បួន​គូ ឬបុរស​បុគ្គល​ប្រាំបី​រូប ជា​ទក្ខិណេយ្យ​បុគ្គល​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា បុរស​បួន​គូ ឬបុរស​បុគ្គល​ប្រាំបី​រូប ជា​ទក្ខិណេយ្យ​បុគ្គល​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ឃ ញុំាង​ទក្ខិណាទាន​ឲ្យ​ស្អាត។
ថយ | ទំព័រទី ១៥៥ | បន្ទាប់