ឥទិ្ធ​ពល​កថា


 [២៩] បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប (មហា​កប្ប) ឬ។ អើ។ អាយុ​ដែល​សម្រេច​ដោយ​ឫទិ្ធ​នោះ គតិ​ដែល​សម្រេច​ដោយ​ឫទិ្ធ​នោះ ការបាន​នូវ​អត្តភាព​ដែល​សម្រេច​ដោយ​ឫទិ្ធ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ បុគ្គល​គប្បី​ឋិតនៅ​អស់​កប្ប​ជា​អតីត គប្បី​ឋិតនៅ​អស់​កប្ប​ជា​អនាគត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ បុគ្គល​គប្បី​ឋិតនៅ​អស់ ២ កប្ប គប្បី​ឋិតនៅ​អស់ ៣ កប្ប គប្បី​ឋិតនៅ​អស់ ៤ កប្ប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ បុគ្គល​កាលបើ​ជីវិត​មាននៅ គប្បី​ឋិតនៅ​អស់ជីវិត​ដ៏​សេសសល់ កាលបើ​ជីវិត​មិន​មាន​ទេ គប្បី​ឋិតនៅ​អស់ជីវិត​ដ៏​សេសសល់។ បុគ្គល​កាលបើ​ជីវិត​មាន គប្បី​ឋិតនៅ​អស់ជីវិត​ដ៏​សេសសល់។ ប្រសិនបើ បុគ្គល កាលបើ​ជីវិត​មាននៅ គប្បី​ឋិតនៅ​អស់ជីវិត​ដ៏​សេសសល់ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ទេ។បេ។ បុគ្គល​កាលបើ​ជីវិត​មិន​មាន​ទេ គប្បី​ឋិតនៅ​អស់ជីវិត​ដ៏​សេសសល់។ មានតែ​បុគ្គល​ស្លាប់​ហើយ គប្បី​ឋិតនៅ បុគ្គល​មាន​មរណកាល​ធើ្វ​ហើយ គប្បី​ឋិតនៅ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៧ | បន្ទាប់