ឈាន​សង្កន្តិ​កថា


 [៣១៩] បុគ្គល​ចេញ​អំពី​ឈាន​មួយ រំកិល​ទៅកាន់​ឈាន​មួយ​បាន​ដែរ​ឬ។ អើ។ បុគ្គល​ចេញ​អំពី​បឋមជ្ឈាន រំកិល​ទៅកាន់​តតិយជ្ឈាន បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចេញ​អំពី​ឈាន​មួយ រំកិល​ទៅកាន់​ឈាន​មួយ បាន​ដែរ​ឬ។ អើ។ បុគ្គល​ចេញ​អំពី​ទុតិយជ្ឈាន រំកិល​ទៅកាន់​ចតុត្ថជ្ឈាន បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២០] បុគ្គល​ចេញ​អំពី​បឋមជ្ឈាន រំកិល​ទៅកាន់​ទុតិយជ្ឈាន បាន​ដែរ​ឬ។ អើ។ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុកណា ដើម្បី​ញុំាង​បឋមជ្ឈាន​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​ទុតិយជ្ឈាន​ឲ្យ​កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចេញ​អំពី​បឋមជ្ឈាន រំកិល​ទៅកាន់​ទុតិយជ្ឈាន​ឬ។ បុគ្គល​មិន​គួរ​និយាយ​ថា ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុកណា ដើម្បី​ញុំាង​បឋមជ្ឈាន​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​ទុតិយជ្ឈាន​ឲ្យ​កើតឡើង​ឬ។ អើ។ ទុតិយជ្ឈាន​របស់​បុគ្គល​កាល​មិន​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កាល​មិន​តាំងចិត្ត​ទុក កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ទុតិយជ្ឈាន របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។
ថយ | ទំព័រទី ១៧៦ | បន្ទាប់