គប្បីឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណរបស់បុថុជ្ជន មិនមានទេ។
[៣៨៦] ញាណរបស់បុថុជ្ជន មានដែរឬ។ អើ។ បុថុជ្ជន កំណត់ដឹងទុក្ខ លះបង់សមុទយៈ ធ្វើឲ្យជាក់ច្បាស់និរោធ ចម្រើនមគ្គដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៨៧] ពួកនិរយបាល ក្នុងឋាននរក(១) មិនមានទេឬ។ អើ។ ហេតុនៃកម្ម ក្នុងឋាននរក មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ហេតុនៃកម្ម ក្នុងឋាននរក មានដែរឬ។ អើ។ ពួកនិរយបាល ក្នុងឋាននរក មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

ចប់ ញាណកថា។
និរយបាលកថា
[៣៨៧] ពួកនិរយបាល ក្នុងឋាននរក(១) មិនមានទេឬ។ អើ។ ហេតុនៃកម្ម ក្នុងឋាននរក មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ហេតុនៃកម្ម ក្នុងឋាននរក មានដែរឬ។ អើ។ ពួកនិរយបាល ក្នុងឋាននរក មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
(១)លទ្ធិរបស់មនុស្សខ្មៅយល់ថា កម្មរបស់ខ្លួនឯងបៀតបៀនសត្វ ដែលកើតក្នុងនរក ដោយសភាពជានាយនិរយបាល ឯពួកសត្វដែលឈ្មោះថា នាយនិរយបាលនោះ មិនមានឡើយ សកវាទីសួរដូច្នេះ អាស្រ័យកាត់សេចក្តីឲ្យដឹងថា និរយបាល ប្រាកដជាមានក្នុងឋាននរក (អដ្ឋកថា)។