[១២៥] បុគ្គល​មិន​គួរ​ពោល​ថា កុសល​មូល ទន្រ្ទាន​អកុសលមូល អកុសលមូល ទន្រ្ទាន​កុសល​មូល​ទេ​ឬ។ អើ។ ក្រែង​បុគ្គល​ត្រេកអរ​ក្នុង​វត្ថុ​ណា រមែង​នឿយណាយ​ក្នុង​វត្ថុ​នោះ​វិញ នឿយណាយ​ក្នុង​វត្ថុ​ណា រមែង​ត្រេកអរ​ក្នុង​វត្ថុ​នោះ​វិញ​ឬ។ អើ។ ប្រសិនបើ បុគ្គល​ត្រេកអរ​ក្នុង​វត្ថុ​ណា រមែង​នឿយណាយ​ក្នុង​វត្ថុ​នោះ​វិញ នឿយណាយ​ក្នុង​វត្ថុ​ណា រមែង​ត្រេកអរ​ក្នុង​វត្ថុ​នោះ​វិញ​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា កុសល​មូល ទន្រ្ទាន​អកុសលមូល​បាន អកុសលមូល ទន្រ្ទាន​កុសល​មូល​បាន។

ចប់ កុសលា​កុសល​ប្ប​ដិ​សន្ទ​ហន​កថា។


សឡាយ​តនុ​ប្ប​ត្តិ​កថា


 [១២៦] សឡាយ​តនៈ (អាយតនៈ ៦) តំា​ងនៅ​ក្នុង​ផ្ទៃ​មាតា មិន​មុន​មិន​ក្រោយ​ឬ។ អើ។ សត្វ​មាន​អវយវៈ​តូច​ធំ​សព្វគ្រប់ មាន​ឥន្រ្ទិយ​មិន​ថោកទាប ចុះ​កាន់​ផ្ទៃ​មាតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៧១ | បន្ទាប់