មិន​ហៅ​ថាម​នៈ​ផង មិន​ហៅថា​អាយតនៈ​ទាំងឡាយ​ផង។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា មនាយតនៈ​ទេ​ឬ។ អើ។ មិនមែន​ធម្មៈ មិន​ហៅថា អាយតនៈ​ទេ​ឬ។ អើ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ធម្មាយតនៈ​ទេ​ឬ។ អើ។
 [២៩៤] ចក្ខុ ហៅថា អាយតនៈ​ដែរ​ឬ។ អើ។ អាយតនៈ​ទាំងឡាយ ហៅថា សោតាយតនៈ​ដែរ​ឬ។ សោតាយតនៈ ហៅថា អាយតនៈ​ផង ហៅថា សោតាយតនៈ​ផង អាយតនៈ​ទាំងឡាយ​ដ៏​សេស ហៅថា អាយតនៈ​ទាំងឡាយ មិន​ហៅថា សោតាយតនៈ​ទេ។ ចក្ខុ ហៅថា អាយតនៈ​ដែរ​ឬ។ អើ។ អាយតនៈ​ទាំងឡាយ ហៅថា ឃានាយតនៈ។បេ។ អាយតនៈ​ទាំងឡាយ ហៅថា ធម្មាយតនៈ​ដែរ​ឬ។ ធម្មាយតនៈ ហៅថា អាយតនៈ​ផង ហៅថា ធម្មាយតនៈ​ផង អាយតនៈ​ទាំងឡាយ​ដ៏​សេស ហៅថា អាយតនៈ​ទាំងឡាយ មិន​ហៅថា ធម្មាយតនៈ​ទេ។ សោតៈ ហៅថា អាយតនៈ​ដែរ​ឬ។ អើ។ អាយតនៈ​ទាំងឡាយ ហៅថា ចក្ខា​យតនៈ​ដែរ។បេ។ មិន​ហៅថា ចក្ខា​យតនៈ​ទេ។បេ។ អាយតនៈ​ទាំងឡាយ ហៅថា ធម្មាយតនៈ​ដែរ​ឬ។បេ។ មិន​ហៅថា ធម្មាយតនៈ​ទេ។ ឃានៈ ជិវ្ហា។បេ។ ធម្មៈ ហៅថា អាយតនៈ​ដែរ​ឬ។ អើ។ អាយតនៈ​ទាំងឡាយ ហៅថា ចក្ខា​យតនៈ។បេ។ អាយតនៈ​ទាំងឡាយ
ថយ | ទំព័រទី ១៣៩ | បន្ទាប់