ឃើញ​អាបត្តិ​ ​ដែល​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​មិន​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
 [​១៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដែល​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​មិន​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​គ្មាន​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​មិនមែន​ជា​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​ ​ដែល​ភិក្ខុ​សំដែង​ហើយ១​។​បេ​។​
 [​១៧៨​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិនបាន​ចោទ​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​មិនបាន​រំលឹក​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​មិនបាន​លើក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ១​។​បេ​។​
 [​១៧៩​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ក្នុង​ទី​កំបាំងមុខ១​ ​កម្ម​ដែល​ធ្វើ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​
 [​១៨០​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិនបាន​សាកសួរ១​ ​កម្ម​ដែល​ធ្វើ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​បេ​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់