ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​សេយ្យ​សក​ភិក្ខុ​ ​ជា​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ជា​បកត​ត្ត​សោត​ ​ក៏​តែង​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្សន​ ​ឲ្យ​មានត្ត​ ​ឲ្យ​អព្ភាន​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​របស់​មោឃបុរស​នោះ​ ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុអ្វីបានជា​មោឃបុរស​នោះ​ ​ជា​បុគ្គល​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ជា​បកត​ត្ត​សោត​ ​ក៏​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្សន​ ​ឲ្យ​មានត្ត​ ​ឲ្យ​អព្ភាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​របស់​មោឃបុរស​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​មិនមែន​ដឹង​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​រួច​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​ធ្វើ​និ​យស្ស​កម្ម​(​១​)​ ​ដល់​សេយ្យ​សក​ភិក្ខុ​ ​
​(​១​)​ ​កម្ម​ដែល​សង្ឃ​ត្រូវ​ធ្វើឲ្យ​ថយ​ ​យស​។​
ថយ | ទំព័រទី ២៩ | បន្ទាប់