[១៨៨] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ នឹង​កើតឡើង។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ធ្លាប់​កើតឡើង​ហើយ។
 [១៨៩] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ នឹង​កើតឡើង។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ធ្លាប់​កើតឡើង​ហើយ។

ចប់ ឧប្បាទ​វារៈ។


 [១៩០] ពួក​កុសលធម៌ របស់​បុគ្គល​ណា រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ រលត់​ដែរ​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ រលត់​ដែរ​ឬ។ មិនមែនទេ។
 [១៩១] ពួក​កុសលធម៌ របស់​បុគ្គល​ណា រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ដែរ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​នោះ រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​អរូបភព តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ទេ
ថយ | ទំព័រទី ១០៥ | បន្ទាប់