បុគ្គល​វារ​និទ្ទេស


 [៤៤] សួ​រៈ ចិត្ត​របស់​បុគ្គល​ណា រមែង​កើតឡើង រមែង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ នឹង​រលត់ នឹង​មិនកើត​ឡើង​ទេ​ឬ។ ឆ្លើយ ចិត្ត​របស់​ពួក​ជន​នោះ រមែង​កើតឡើង រមែង​មិន​រលត់ នឹង​រលត់ នឹង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ (ខណៈ​ជាទី​កើត) នៃ​បច្ឆិម​ចិត្ត ឯចិត្ត​របស់​ពួក​ជន​នោះ ក្រៅ​នេះ រមែង​កើតឡើង រមែង​មិន​រលត់ នឹង​រលត់​ផង នឹង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​រលត់ នឹង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ រមែង​កើតឡើង រមែង​មិន​រលត់​មែន​ឬ។ អើ។ ចិត្ត​របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង រមែង​រលត់ ចិត្ត​របស់​បុគ្គល​នោះ នឹង​មិន​រលត់ នឹង​កើតឡើង​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​មិន​រលត់ នឹង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង រមែង​រលត់​ឬ។ មិន​មាន​ទេ។
 [៤៥] ចិត្ត​របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​កើតឡើង​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ (ខណៈ​ជាទី​បែកធ្លាយ) នៃ​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ រមែង​មិនកើត​ឡើង​ទេ ចិត្ត​របស់​ពួក​ជន​នោះ កើតឡើង​ហើយ​ផង រមែង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត។
ថយ | ទំព័រទី ២២ | បន្ទាប់