[១០៥] បញ្ហា៣៣ ក្នុង​នហេតុ​ប្ប​ច្ច័​យ ក្នុង​បច្ច​នីយៈ មោហៈ៧ ក្នុង​ឋាន៧ បណ្ឌិត​គប្បី​សើរើ​ឡើងចុះ។ ចិត្តសមុដ្ឋាន៧ បណ្ឌិត​គប្បី​សើរើ​ឡើង ក្នុង​នអារម្មណ​ប្ប​ច្ច័​យ ក្នុង​មូល​ប្ប​ទេស​ទាំងឡាយ តែ​ម៉្យាង​ចុះ។ បញ្ហា៧ មានធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​មូល បណ្ឌិត​គប្បី​ធ្វើ ក្នុង​នអធិបតិ​ប្ប​ច្ច័​យផង​ចុះ។
 [១០៦] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​វិបាក ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ និង​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​…។ បញ្ហា៥ បណ្ឌិត​គប្បី​ធ្វើឲ្យ​ដូចជា​ក្នុង​បដិ​ច្ច​ន័យ​ដែរ។
 [១០៧] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង​… គឺ​អធិបតិ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ជា​វិបាក ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ
ថយ | ទំព័រទី ៧២ | បន្ទាប់